ផ្សព្វផ្សាយពាណិជ្ជកម្ម
460 x 90
Thursday, January 23, 2014

11:46 AM
ខេត្តកណ្តាលៈ យុវជនម្នាក់ត្រូវបាន នគរបាលស្រុកស្អាង ឃាត់តាមពាក្យបណ្តឹង របស់ម្តាយ ក្មេងស្រី រងគ្រោះដោយចោទ ប្រកាន់ថា បានធ្វើសកម្មភាពរំលោភកូនស្រី របស់គាត់ រហូតបានសម្រេច កាលពី វេលាម៉ោង១៦និង២០នាទីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅក្នុងបន្ទប់ផ្ទះ របស់បងថ្លៃ ជន សង្ស័យភូមិប៉ារ៉ែនលើ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។
លោក សេង សុជាតិ អធិការ នគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហាវ ពិសិដ្ឋ ហៅ សិត ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរជាជាងម៉ូតូ ស្នាក់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ មាន ស្រុក កំណើតនៅភូមិចុងកោះ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល រីឯក្មេងស្រីរងគ្រោះ មានអាយុ៦ឆ្នាំ រស់នៅក្នុង បន្ទុកគ្រួសារក្នុងភូមិ ឃុំកើតហេតុខាងលើ ។
លោកអធិការ បានបន្តថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ វេលាម៉ោងខាងលើ ក្មេងស្រីរងគ្រោះបាន រត់លេងជាកុមារីម្នាក់ទៀត នៅខាងមុខផ្ទះរបស់បងថ្លៃ ជនសង្ស័យ ក្រោយជនសង្ស័យ ក៏បាននាំក្មេងស្រី រងគ្រោះចូលក្នុងបន្ទប់បងថ្លៃ របស់ខ្លួន រួចហើយធ្វើសកម្មភាព ស្រាតខោកុមារី ត្រឹមភ្លៅឲ្យដេកនៅលើការ៉ូ រួចហើយធ្វើសកម្មភាព រំលោភបានសម្រេចបំណងរបស់ខ្លួន ។ រីឯម្តាយរបស់ក្មេងស្រី បាត់កូនរបស់ខ្លួន ក៏បានស្វែង រកទៅដល់មុខផ្ទះរបស់បងថ្លៃ ជនសង្ស័យក៏បានជួបក្មេងស្រី ដែលកូនរបស់គាត់រត់លេងជា មួយសួរនាំទើបដឹងថា កូនរបស់គាត់នៅក្នុងបន្ទប់ ជាមួយនិងជនសង្ស័យ ក៏បានចូលទៅមើលស្រាប់តែ ឃើញជនសង្ស័យ កំពុងតែធ្វើសកម្មភាព ទៅលើកូនរបស់ខ្លួន រួចហើយក៏ប្តឹង នគរបាលឲ្យឃាត់ខ្លួនជន សង្ស័យនិងចាត់ការទៅតាមផ្លូវច្បាប់ ។
បច្ចុប្បន្នជនសង្ស័យ កំពុងតែឃុំខ្លួនជា បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់ស្នងការដ្ឋាន ដើម្បីចាត់ការ បន្តទៅតាមផ្លូវច្បាប់៕



0 comments:

Post a Comment


ផ្សព្វផ្សាយពាណិជ្ជកម្ម
690 x 120