លោក កឹម សុខា រក្សាគម្រោងវេទិកាជួបជុំពលរដ្ឋក្នុងខេត្តកំពង់ចាម បើទោះរងការរំខាន
សមត្ថកិច្ចកំពុងការពារសន្ដិសុខនៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ
នៅទីក្រុងកំពង់ចាម ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤(រូបភាពដោយ ញឹម សុខន)
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា
នៅតែរក្សាគម្រោងវេទិកាសំណេះសំណាលជាមួយអ្នកគាំទ្ររបស់ខ្លួន
នៅថ្ងៃអាទិត្យនេះ នៅខេត្តកំពង់ចាម
បើទោះបីជាទីស្នាក់ការគណបក្សខេត្ត
កំពុងរងការរំខានពីអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាក៏ដោយ។
លោកថ្លែងបែបនេះ បន្ទាប់ពីកម្លាំងនគរបាលកងរាជអាវុធហត្ថ
និងយោធារាប់រយនាក់ ប្រដាប់ដោយកាំភ្លើងយន្ត
ត្រូវបានដាក់ពង្រាយនៅក្បែរទីស្នាក់ការគណបក្សសង្គ្រោះជាតិ
ខេត្តកំពង់ចាម ខណៈដែលអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ប្រមាណ ១
០០០នាក់
ត្រូវបានដឹកតាមទ្បានមកដាក់នៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ
ដែរ។
លោក កឹម សុខា ឲ្យដឹងថា
កម្លាំងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារាប់រយឡានដែលមានគ្នាជាង ១
០០០នាក់នោះ ត្រូវបានបញ្ជូនមកកាន់បរិវេណជុំវិញទីស្នាក់ការបក្សនេះ
តាំងពីយប់ម្ល៉េះ ហើយការប្រមូលផ្តុំរបស់អ្នកគាំទ្រទាំងនោះ
គឺមិនមែនជាវេទិកាសាធារណៈនោះទេ
តែជាការប្រមូលផ្តុំដើម្បីរំខានពិធី
ជួបជុំរបស់គណបក្សសង្គ្រោះជាតិ។
លោក កឹម សុខា ចាត់ទុកថា ទង្វើនេះ
ជាការគំរាមដល់អ្នកគាំទ្របក្សសង្គ្រោះជាតិ និងរូបលោកផ្ទាល់។
VOD មិនទាន់អាចសុំការឆ្លើយតបពីអាជ្ញាធរមូលដ្ឋាន
និងមន្ត្រីគណបក្សប្រជាជនកម្ពុជា ចំពោះការចោទប្រកាន់នេះ
បាននៅឡើយទេ៕ (ប្រភពពីវីអូឌី)
0 comments:
Post a Comment